Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧសភា

Chuon Nath's Khmer-Khmer Dictionary
  1. ឧសភ ( ន.នាមសព្ទ ) [អ៊ុសប់ ] or ឧសភា or ឧសភៈ   ( បា.បាលី​ ( បាលីភាសា ) )
    (ឧសភ; សំ. ឫឞភ) គោ​ឈ្មោល, គោ​ឡើង​ក, គោ​បា (ច្រើន​និយាយ​ថា គោ​ឧសភ) ។ ឈ្មោះ​ខែ​ទី ២ នៃ​សុរិយគតិ; សព្វ​ថ្ងៃ​ប្រើ​ជា ឧសភា ត្រូវ​នឹង​ខែ​ម៉េ​បារាំងសែស (ប្រើ​ក្លាយ​ជា ព្រឹសភៈ ក៏​មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង) ។ ឈ្មោះ​រង្វាស់​ឬ​មាត្រា​វាស់​មួយ​មួយ​យ៉ាង (ប្រើ​ក្នុង​បុរាណ​សម័យ) ប្រវែង​ឬ​ចម្ងាយ ២០ យដ្ឋិ (១៤០ ហត្ថ) : ចម្ងាយ​មួយ​ឧសភ  (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀត​ផង) ។ គុ. ឧត្ដម, ខ្ពង់ខ្ពស់; ចម្បង; លើសលែង ។
    - ឧសភ​រាជ ស្តេច​គោ គឺ​គោ​ឈ្មោល​ដែល​ជា​ចម្បង​ជាង​គោ​ទាំងពួង ។ ខ្មែរ​ហៅ​គោ​ព្រះ​រាជ​ទ្រព្យ​សម្រាប់​ទឹម​ក្នុង​ព្រះ​រាជ​ពិធី​វប្ប​មង្គល (ច្រត់​ព្រះ​នង្គ័ល) ថា គោ​ឧសភ​រាជ  ដោយ​សំដៅ​សេចក្ដី​ថា “គោ​ព្រះ​រាជ​ទ្រព្យ” ឬ “គោ​ឧត្ដម, គោ​មង្គល” ។
    - ឧសភ​សព្ទ សូរ​គោ​ឈ្មោល​យំ​ឬ​រោទ៍, យោបំ​គោ​ឧសភ : ចម្ងាយ​មួយ​ឧសភ​សព្ទ ។
    - បុរិសាសភៈ (បា. < បុរិស + ឧសភ > អាសភ) បុរស​ឧត្ដម; ព្រះ​សព្វញ្ញុ​ពុទ្ធ ។
    - រថេសភៈ (បា. < រថ + ឧសភ ឬ អាសភ < ឧសភ) អ្នក​ជា​ប្រមុខ​នៃ​រថា​នឹក (មេ​ទ័ព​ទាហាន​រថ); ក្សត្រិយ៍​ទ្រង់​រាជ្យ ។ ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា រថេសភ (--សប់) ក៏​បាន, ដូច​កាព្យ​ថា : មទ្រី​ទេវី​នាង​ទូល​ថា បពិត្រ​បិតា​រថេសភ ខ្ញុំ​ម្ចាស់​សូម​តាម​ទៅ​គោរព ព្រះ​វេស្សន្តរ​ជា​ស្វាមី ។ ព្រោះ​បើ​មិន​ទៅ​នៅ​ឯ​អាយ ជា​ស្ត្រី​មេម៉ាយ​ពុំ​គប្បី ខ្ញុំ​ម្ចាស់​ត្រូវ​ទៅ​តាម​ស្វាមី បុត្រា​បុត្រី​ត្រូវ​ទៅ​ដែរ ។ (តាម​សេចក្ដី​ក្នុង​មហា​ជាតក៍ ទាន​កណ្ឌ) ។
Headley's Khmer-English Dictionary
  1. ឧសភា ( n ) [ʔoʔsaʔpʰie]
    May (fifth month of the solar calendar according to Western reckoning but second month according to Cambodian reckoning; it is associated with the zodiacal sign Taurus, the bull)


Prohok Solutions @2017 : Learn Khmer | Khmer Calendar