Khmer Dictionary: ឱង្ការ
Chuon Nath's Khmer-Khmer Dictionary
-
ឱង្ការ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អោំការ អ. ថ. អោម-ការ៉ៈ “អក្សរ ឱម” ឬ “សូមសូត្ររំឭកចំពោះ ឱម !”) ពាក្យប្រើជារហស្សនាម (នាមកំបាំង) របស់ពួកទេវតាស័ក្តិសិទ្ធិ គឺជាពាក្យហៅបញ្ចៀសមិនឲ្យចំឈ្មោះ ជាវាចាស័ក្តិសិទ្ធិសម្រាប់ពួកព្រាហ្មណិក សូត្រប្រសិទ្ធីឬប្រើក្នុងយញ្ញពិធីផ្សេងៗ, ច្រើនប្រើរៀងត្រង់ខាងចុងប្រយោគពាក្យសូត្រ ថាតែម្តងៗក៏មាន ថាផ្ទួនពីរដងៗ ឬបីដងៗក៏មាន ។ ខ្មែរក្នុងបុរាណសម័យ, កាលដែលកំពុងប្រតិបត្តិជឿកាន់តាមលទ្ធិព្រាហ្មណ៍, ប្រើពាក្យនេះជាជំនួសព្រះបរមនាមនៃព្រះមហាក្សត្រថា ព្រះរាជឱង្ការ សំដៅសេចក្ដីថា “ព្រះរាជា ឬព្រះករុណាជាអម្ចាស់ជីវិតលើត្បូង” (មិនចេញឲ្យចំព្រះបរមនាម) : ព្រះបាទសម្តេចព្រះរាជឱង្ការបរម បពិត្រក្រុងកម្ពុជាធិបតី... ។ លុះចំណេរកាលតៗមក ខ្មែរប្រើពាក្យនេះជាព្រះរាជតម្រាស់នៃព្រះមហាក្សត្រថា ព្រះឱង្ការ ឬ ព្រះរាជឱង្ការ, ព្រះបរមរាជឱង្ការ ប្រើជាប់រៀងដរាបមកដល់សម័យបច្ចុប្បន្ននេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជឱង្ការ ក្នុងពាក្យ រាជ និងពាក្យ ឱម ! ទៀតផង) ។
- ឱង្ការព្រះ ព្រះបន្ទូលព្រះ គឺពុទ្ធវចនៈ ឬពុទ្ធភាសិត (ពាក្យប្រើដោយសន្មតឬឧបកិច្ចជាឈ្មោះមន្តអាគមឬពាក្យរាយសេចក្ដីសម្រាប់សូត្ររម្ងាប់ឬសូត្របង្កក់ប្រសិទ្ធិជាដើម ហៅថា មន្តឱង្ការព្រះ) ។
Headley's Khmer-English Dictionary
-
ឱង្ការ
[ʔaoŋkaa]
-
ឱង្ការ
( n )
[ʔaoŋkaa]
daily page of a diary / log-book
Reference: ឱង្ការប្រចាំថ្ងៃ