Khmer Dictionary: សរ
Chuon Nath's Khmer-Khmer Dictionary
-
សរីស្រឹប
( ន.នាមសព្ទ )
[សៈរ៉ី-- ]
or សិរឹសបសត្ត
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សរីស្ឫប; សិរឹសប) សត្វលូន, ឧរគសត្វ : ពស់, អន្ទង់, ក្អែប, ម្រើមព្រះ,... ជាសរីស្រឹប ឬ សិរឹសបសត្ត ។ វេវ. ឧរគសត្វ។
-
សរុប
( កិ.កិរិយាសព្ទ )
[សៈរ៉ុប ]
or សរូប
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សរូប; ស្វរូប, ន “សភាវៈឬសភាព; ប្រភេទ; បែប, បែបយ៉ាង; ប្រក្រតី; ការរួបរួម”) រួបរួម, ប្រមូលរួមគ្នា; រួមសេចក្ដី, ប្រមូលសេចក្ដីដោយសង្ខេប (ច្រើនប្រើ សរុប ជាង) : យកអីវ៉ាន់មកសរុបគ្នា; សរុបសេចក្ដី, និយាយសរុប ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនប្រើ សរូប អ. ថ. សៈរ៉ូប៉ៈ, ដូចជា សរូបកថា ពាក្យរួបរួម ។
- សរូបន័យ ន័យសង្ខេប, សេចក្ដីពន្យល់ដោយរួបរួម ។
- សរូបនិទ្ទេស ការសម្ដែងចេញដោយសរុប, ការញែកសេចក្ដីដោយសង្ខេប ។ល។
-
សរោជ
( ន.នាមសព្ទ )
[សៈរ៉ោច ឬ--រ៉ោជៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សរស៑; សរ “ស្រះ; ត្រពាំង; បឹងតូច” + ជ “ដែលដុះ”; សរស៑ ឬ សរ > សរោ) ឈូក (ព. ការ. ប្រើជា សារោជ ក៏បាន) ។
- សរោជបុស្ប (សៈរ៉ោជៈបុស) ផ្កាឈូក; ប្រើជា សរោជបុប្ផា ក៏បាន (សម្រាប់ប្រើក្នុងកាព្យ) : សរោជបុប្ផា រីកស្គុសស្គាយនា- ស្រះបោក្ខរណី ផ្ទៃស្រះទាំងមូល ទឹកថ្លាយល់ដី សឹងមានហ្វូងត្រី ហែបហែលរេរា ។ ព្រះបាទបពិត្រ ទ្រង់ទតពិនិត្យ នូវហ្វូងមច្ឆា ទ្រង់ភ្នកនឹកដល់ កែវកល្យាណា ដែលព្រាត់ប្រាសគ្នា អស់កាលយូរលង់ ។
-
សរៈ
( ន.នាមសព្ទ )
[សៈរ៉ៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សរ; ស្វរ) សំឡេង; ស្រៈ ។ ទីឃសរៈ ស្រៈមានសំឡេងវែង ។
- រស្សសរៈ ស្រះមានសំឡេងខ្លី (ព. វ.) ។