Khmer Dictionary: ក្រមាល់
Chuon Nath's Khmer-Khmer Dictionary
-
ក្រមាល់
( ន.នាមសព្ទ )
ចំនួនឫស្សី ៣០ ដើម : ឫស្សីមួយក្រមាល់ ។ អ្វីៗ ដែលគេដោតជាចង្កោមល្មមយួរធ្ងន់ : ត្រីមួយក្រមាល់ ។ ផ្លែដែលកាន់ដូចជាក្រមាល់ : ស្វាយផ្លែជាក្រមាល់ ។
-
ក្រមាល់
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ :
- ត្រីក្រមាល់ គឺត្រីគល់រាំង ។
- លោតឆ្ដោលោតក្រមាល់ គឺលោតមិនខ្លាចទង្គុកទង្គិចនឹងអ្វី បែបយ៉ាងត្រីឆ្ដោ និង ត្រីគល់រាំងលោត ។
-
ក្រមាល់
( គុ.គុនសព្ទ )
ធំមាំ, សំណុំក្រាស់ : រាងក្រមាល់, ធំក្រមាល់ ។
Headley's Khmer-English Dictionary
-
ក្រមាល់
( n. & clf. )
[krɑmal]
sheaf or bundle (of sticks), wad (of money), cluster (of 30 fruits, sections of bamboo, or fish)
Eg. ឫស្សីមួយក្រមាល់: bundle of 30 sections of bamboo -
ក្រមាល់
( adj )
[krɑmal]
to be huge, enormous
-
ក្រមាល់
( n )
[krɑmal]
kind of fish
Reference: ត្រីក្រមាល់