Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ក្រិស

Chuon Nath's Khmer-Khmer Dictionary
  1. ក្រិស ( គុ.គុនសព្ទ )   ( សំ. ក្ល.សំស្រ្កឹតក្លាយ )
    (សំ. ក្ឫឝ; បា. កិស “ស្គម; តូច; តិច”) តូច, តូច​ច្រមិច គឺ​ដែល​រៀវ​ក្រិន មិន​ធំ​តាម​កំណត់​កាល​ដែល​ត្រូវ​ធំ : មនុស្ស​ក្រិស ។
    - ក្មេង​ក្រិស គឺ​ក្មេង​ដែល​ដល់​កំណត់​អាយុ​គួរ​ធំ​ហើយ​នៅ​តែ​តូច ។ ព. ផ្ទ. ដំឡោក ។
    - ស្វា​ក្រិស ស្វា​ដែល​មាន​រូប​តូច​ជាង​ពួក​ស្វា​ឯ​ទៀត (អ្នក​ស្រុក​ខ្លះ​ហៅ ស្វា​ក្រិស ថា ស្វា-ស) ។ ធ្លាប់​សរសេរ ក្រិះ ឬ ក្រេះ, ក្រែះ, គួរ​លែង​សរសេរ​ដូច្នេះ​ត​ទៅ​ទៀត ព្រោះ​សរសេរ​ក្លាយ​ឃ្លាត​ពី​ពាក្យ​ដើម ដែល​អ្នក​ប្រាជ្ញ​ខ្មែរ​បុរាណ​ប្រើ​នោះ​ឆ្ងាយ​ណាស់ ខ្មែរ​បុរាណ​សរសេរ ក្រិឝ បំប្លែង​មក​ជា ក្រិស តាំង​ពី​ឈប់​ប្រើ ឝ និង ឞ ដែល​សម្រាប់​សរសេរ​ឲ្យ​ចំ​ពាក្យ​សំស្ក្រឹត​នោះ​រៀង​មក ទុក​ឲ្យ​នៅ​តែ ស ឲ្យ​ប្រើ​ជួស ឝ ឞ, ឯ ឞ យក​មួយ​ចំហៀង​មក​ប្រើ​ជា​ជើង ស (្ស) នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម ។
Headley's Khmer-English Dictionary
  1. ក្រិស ( adj ) [kreh]
    to be short, dwarfed, stunted
  2. ក្រិស្នា [krɨhsnaa]
    See: ក្រស្នា


Prohok Solutions @2017 : Learn Khmer | Khmer Calendar