Khmer Dictionary: គោល
Chuon Nath's Khmer-Khmer Dictionary
-
គោល
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គោល ឬ គោលក “ដុំ, ដុំមូល, មណ្ឌល; កូនគ្លី ...”) ដុំថ្ម, ដុំដែក, ដុំ ឬ កំណាត់ឈើ, ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋ ទោះមានចារឹកអក្សរក្ដី មិនមានអក្សរក្ដី ដែលគេជីកដាំ ឬ បោះទុកជាគ្រឿងសំគាល់ឲ្យដឹងព្រំប្រទល់ជាដើម : បោះគោល, គោលវត្ត, គោលចម្ការ, គោលខេត្ត, គោលព្រំប្រទល់ដែន ។ រូបពាក្យ, រូបសេចក្ដី; ច្បាប់, មាត្រា, មាតិកា; ភ័ស្ដុតាង, សំអាង, សាក្សី : គោលពាក្យ, គោលសេចក្ដី, និយាយឲ្យមានគោល ។ វាយកូនគោល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កូនគោល; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុលិកា និង គុលី ផង) ។
Headley's Khmer-English Dictionary
-
គោល
( n )
[koul]
goal, purpose, aim
-
គោល
( n )
[koul]
point (in an argument); theme, topic, subject; principle; evidence, proof; witness
-
គោល
( n )
[koul]
base, essence
-
គោល
( n )
[koul]
landmark, milestone; boundary post, mark(er), base
-
គោល
( n )
[koul]
sphere, ball, round object
-
គោលិកា
( n )
[koulikaa]
small ball, bead; blood cell, corpuscle
-
គោលោក
See: កូនលោក