Khmer Dictionary: ជំនាញ
Chuon Nath's Khmer-Khmer Dictionary
-
ជំនាញ
( គុ.គុនសព្ទ )
ដែលជាញ, គឺដែលវាងវៃ, ប៉ិន, ប្រសប់, ស្ទាត់, ដែលចេះស្ទាត់ប្រាកដ : ត្រូវជ្រើសរើសយកសុទ្ធតែអ្នកជំនាញ ។ កាលពីក្នុងសម័យបុរាណព្រេងនាយ ជនជាតិថៃបានយកពាក្យខ្មែរថា ជំនាញ នេះទៅប្រើជា ជាំនាញ ថៃអានថា ឆាំន៉ាន, លុះដល់សម័យតមក ខ្មែរខ្លះយកសម្ដីនេះមកប្រើថា ចំណាន ឃ្លាតក្លាយពីសម្ដីថៃដែលថាតាមសម្ដីខ្មែរពុំច្បាស់នោះទៅទៀត ។ អ្នកជំនាញការ គឺអ្នកប៉ិនធ្វើការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចំណាន ទៀតផង) ។
Headley's Khmer-English Dictionary
-
ជំនាញ
( adj )
[cumnieɲ]
to be able, skilled, skillful, competent, talented.
-
ជំនាញ
( n )
[cumnieɲ]
expert, connoisseur; skill, ability