Khmer Dictionary: ជ្រក់
Chuon Nath's Khmer-Khmer Dictionary
-
ជ្រក់
( កិ.កិរិយាសព្ទ )
ធ្វើជ្រក់, ផ្សំគ្រឿងម្ហូបដែលហៅថា ជ្រក់ ។ ពោលពាក្យបៀតបៀនស្ដីបន្ទោសញយៗ : គាត់ចេះតែជ្រក់រាល់ព្រឹករាល់ល្ងាច ។
- ជ្រក់ជ្រេញ ស្ដី, ជេរ, បន្ទោសញយៗ ទាល់តែជ្រេញចិត្តគំនិត ។
-
ជ្រក់
( ន.នាមសព្ទ )
របស់បរិភោគធ្វើដោយបន្លែ ឬ ដោយផ្កាឈើ, ផ្លែឈើដាក់ទឹកដាក់អំបិល ត្រាំទុកឲ្យមានរសជូរ : ជ្រក់ស្ពៃ, ជ្រក់ត្រពាំង ។ ម្ហូបមួយប្រភេទដែលផ្សំគ្រឿងធ្វើឲ្យកើតភ្លាមៗ មានបែបស្រដៀងនឹងសម្លម្ជូរ : ហៅថា សម្លក្រៅឆ្នាំង ក៏បាន ។
Headley's Khmer-English Dictionary
-
ជ្រក់
( v ) [crʊək]
to pickle, to salt (foods to preserve them).
-
ជ្រក់
( n ) [crʊək]
pickled vegetables (esp. carrots, cucumbers, and cabbage)
-
ជ្រក់
( v ) [crʊək]
to reproach / blame frequently