Khmer Dictionary: ឈរ
Chuon Nath's Khmer-Khmer Dictionary
-
ឈរ
( កិ.កិរិយាសព្ទ )
ឋិតពេញជំហរ ជើងជាន់ត្រង់, ជាឈ្មោះឥរិយាបថមួយ ក្នុងឥរិយាបថទាំង ៤ គឺ ដើរ, ឈរ, អង្គុយ, ដេក ។ ស្ថិតនៅ, នៅស្ដីទីរាជការ : រាជការត្រូវចាត់លោក...ឲ្យទៅឈរខែត្រស្វាយរៀង; ខ្ញុំបានឈរធ្វើរាជការទីអភិបាលខែត្រ នៅខែត្រកំពតអស់ ៥ ឆ្នាំ ។ នៅទ្រឹងមិនឡើងមិនចុះ, មិនគ្រាន់បើមិនរឹតឡើង (ជំងឺ) : ជំងឺឈរឲ្យមើលយូរណាស់ មិនគិតរកគ្រូមើលគ្នា ។ គុ. ឬ ន. អក្សរដែលមានតួរាងត្រង់ : អក្សរឈរ ។
Headley's Khmer-English Dictionary
-
ឈរ
( v )
[cʰɔɔ]
to stand (up); to be stationed at / posted to; to work; to stand for election; to nominate
-
ឈរ
( adj )
[cʰɔɔ]
to be vertical, upright, straight.
-
ឈរ
[cʰɔɔ]
constant, unchangeable, fixed; not to change (of a sick person's condition)