Khmer Dictionary: ញៀតស្បាត
Chuon Nath's Khmer-Khmer Dictionary
-
ញៀតស្បាត
( គុ.គុនសព្ទ )
ដែលញឹកជ្រៀតជុកជិតដោយស្មៅឬស្បូវនិងឈើតូចៗ : ព្រៃញៀតស្បាត ។ ហៅថា
- ញៀតញឹក ក៏បាន; ចួនណាហៅត្រឹមតែ
- ញៀត ក៏បាន : ព្រៃនុ៎ះញៀតក្រាស់ណាស់ ។ ប្រើជា ន. ក៏មាន : ទីនោះមានសុទ្ធតែញៀតស្បាតមិនអាចចូលទៅបានដោយងាយទេ ។ អ្នកស្រុកខ្លះនិយាយថា
- ញាតស្បាត (គួរប្រើ ញៀតស្បាត វិញ) ។
Headley's Khmer-English Dictionary
-
No matching entries found!