Khmer Dictionary: ដំបូង
Chuon Nath's Khmer-Khmer Dictionary
-
ដំបូង
( គុ.គុនសព្ទ )
ជាបឋម, ជាខាងដើម, មុន,ទីមួយ : គ្រាដំបូង, ជាន់ដំបូង...។
- ដំបូងខ្យល់ ន. ឬ គុ.
- ខ្យល់ដំបូង គឺខ្យល់ដែលបក់ពីទិសឧត្តរមកជាដំបូងក្នុងខាងដើមនៃហេមន្តរដូវ : គ្រុនដំបូងខ្យល់ គឺគ្រុនដែលបណ្ដាលអំពីខ្យល់ដំបូងនោះ ។
- ដំបូងចិត្ត ន. ឬ គុ. ដំណើរថ្មោងចិត្ត, ដែលទើបនឹងតាំងចិត្តផ្ដើម ផ្គង ជាដំបូង ឬដែលទើបនឹងចាប់ចិត្តស្រឡាញ់, រាប់រកជាដំបូង ។
- ដំបូងដៃ ន. ឬ គុ. កិច្ចការអ្វីមួយដែលគេទើបនឹងតាំងផ្ដើមជាដំបូង, ដែលតាំងផ្ដើមជាមុនបំផុត ។ល។
Headley's Khmer-English Dictionary
-
ដំបូង
( adj )
[dɑmbooŋ]
to be first (of all), original; initial.
-
ដំបូង
( adv )
[dɑmbooŋ]
at first, in the beginning; before, preceding.
-
ដំបូង
( n )
[dɑmbooŋ]
beginning, start, outset; source, origin