Khmer Dictionary: ឋាន
Chuon Nath's Khmer-Khmer Dictionary
-
ឋាន
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថាន) ទី, កន្លែង, តំបន់, ប្រទេស, ទីតាំង, ទីតម្កល់ ។ល។ : ឋានមនុស្ស, ឋានសួគ៌, ឋានព្រហ្ម; នៅឋានណា ? មកពីឋានណា ? ។ តួផ្ទៃរាបដែលលាបថ្នាំឆ្លាស់ពណ៌ : ឋានស, ឋានលឿង...។ តួផ្ទៃគ្រឿងរចនា ត្រង់ដែលរាប ដែលរលីង : ក្រោមក្បាច់ត្របកឈូក ត្រូវទុកឲ្យមានឋានទំហំ ៤ ឆ្នាប់ ។
Headley's Khmer-English Dictionary
-
ឋាន
( n )
[tʰaan, tʰaanaʔ-]
place, location, spot, station; base (e.g. a military base or the base of a statue); region; country
-
ឋាន
( n )
[tʰaan, tʰaanaʔ-]
background (color or pattern)
-
ឋានន្តរ
( n )
[tʰaanɑndɑɑ, tʰaanɑntaʔraʔ]
title, rank, position, function, office, appointment (with title and designation of duties)
-
ឋានប្បភេទ
( n )
[tʰaanappaʔpʰeit]
part, section, element, division; composition
-
ឋានានុក្រម
( n )
[tʰaanaanuʔkrɑm]
rank, degree, grade, level; specif. an ecclesiastical rank
-
ឋានានុរូប
( adj )
[tʰaanaanuʔruup]
to be proper, appropriate.
-
ឋានានុរូប
( n )
[tʰaanaanuʔruup]
position (social or official); that which is proper or appropriate
-
ឋានីយ
See: ស្ថានីយ -
ឋានៈ
( n )
[tʰaanaʔ]
grade, level, position, standing, status; duty; reason, motive, cause