Khmer Dictionary: តាលវ័ន
Chuon Nath's Khmer-Khmer Dictionary
-
តាលវ័ន
( ន.នាមសព្ទ )
[តាល៉ៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តាលវន) ព្រៃត្នោត, ជ្រំត្នោត : ពួកជនបរទេសអ្នកជិះយន្តហោះ ដែលទើបនឹងបានមកកាន់ប្រទេសកម្ពុជា ជាដំបូងបង្អស់, លុះក្រឡេកមកខាងក្រោម ឃើញតាលវ័ន ច្រើនតែលាន់មាត់ស្ងើច ព្រោះក្នុងសកលលោក មានតែប្រទេសមួយនេះមួយគត់ដែលមានដើមត្នោតដុះច្រូងត្រៀបត្រា ប្លែកជាងប្រទេសនានាក្នុងអាហ្ស៊ីទ្វីប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្នោត ទៀតផង) ។
Headley's Khmer-English Dictionary
-
No matching entries found!