Khmer Dictionary: តិរច្ឆាន
Chuon Nath's Khmer-Khmer Dictionary
-
តិរច្ឆាន
( ន.នាមសព្ទ )
[តិរ៉ាច់ឆាន ឬ ដិរ៉ាច់ឆាន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តិរឝ្ចីន) សត្វដែលមានរាងកាយចម្រើនដោយទទឹង ទីទៃពីសត្វ ដែលមានរាងកាយចម្រើនដោយត្រង់ដោយបញ្ឈរ, បានខាងចំពួកសត្វនានាដែលកើតក្នុងមនុស្សលោក មានរាងកាយជាក់ស្ដែងទៅមកដោយទ្រេត, ដោយផ្ដេកដូចយ៉ាង គោ, ក្របី, ដំរី, សេះ ។ល។ ជាសត្វផ្សេងទីទៃពីមនុស្សដែលហៅដោយរួបរួមថា សត្វ ដែរ ព្រោះមានចិត្តជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ប៉ុន្ដែមានរាងកាយទៅមកដោយត្រង់ដោយបញ្ឈរ ។
Headley's Khmer-English Dictionary