Khmer Dictionary: តេជ
Chuon Nath's Khmer-Khmer Dictionary
-
តេជ
( ន.នាមសព្ទ )
[ដែច ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តេជស) អំណាច, អានុភាព, កម្លាំង; កម្ដៅ; ភ្លើង... ។
- តេជដៃ ន. កម្លាំងឬអំណាចថ្វីដៃ : ច្បាំងឲ្យឃើញតេជដៃ ។ ព្រះតេជព្រះគុណ ន. គុណនៃអំណាច ឬអំណាចនិងគុណ : យើងបានសេចក្ដីសុខក្សេមក្សាន្ដ ដោយសារព្រះតេជព្រះគុណរបស់រាជការ...។ បុ. ស. លោកជាធំ, លោកជាម្ចាស់, លោក : សូមព្រះតេជព្រះគុណអភ័យទោស !; អញ្ជើញព្រះតេជព្រះគុណពីសា !; និមន្តព្រះតេជព្រះគុណឆាន់ !
Headley's Khmer-English Dictionary
-
តេជ
( n )
[daec, daecaʔ-, daeceaʔ-, teecaʔ-]
power (esp. magical power); authority, acuity; fire; heat; might, force, strength
-
តេជានុភាព
( n )
[teecienuʔpʰiep]
greatness, great power, force of power, majesty
-
តេជោកសិណ
( n )
[teecoukaʔsən]
meditation achieved by means of a light such as a candle flame
-
តេជោជ័យ
( n )
[teecoucey]
victory achieved because of might
-
តេជោធាតុ
( n )
[teecoutʰiet]
element of fire
-
តេជោពល
( n )
[teecoupʊəl]
force of power; strength and power
-
តេជះ
See: តេជ