Khmer Dictionary: តែ
Chuon Nath's Khmer-Khmer Dictionary
-
តែ
( ចិ.ចិន (ភាសាចិន) )
(តេ) ឈ្មោះឈើពួកមួយ ស្លឹកស្ងួត ក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក ។ ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកមកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង ។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយមសព្វថ្ងៃនេះ ក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើម កំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើង ហើយ, តាំងពីសម័យនេះរៀងទៅមុខ ដំណាំតែក៏មុខ ជានឹងចេះតែកើនឡើងជាភិយ្យោភាព ។
-
តែ
( និ.និបាតសព្ទ )
ប៉ុន្តែ ។ ឬ តែត្រឹម និ. ពាក្យជាសន្ធានសម្រាប់តសេចក្ដី មានដំណើរផ្សេងៗ : សុំអ្នកឲ្យប្រាក់ថ្លៃភោជនាហារតែ ១០ រៀលមកសិនចុះ..., សងត្រឹមតែ ២៥ រៀលមកទៀត គ្រប់ចំនួនហើយ ។ និបាតសព្ទប្រាប់សេចក្ដីផ្សេងៗ មានដើម គឺជាសេចក្ដីសរសើរក៏មាន : សិស្សនេះសរសេរអក្សរពុំសូវល្អទេ, តែចេះតែងសេចក្ដីត្រឹមត្រូវល្អណាស់ ។ ជាសេចក្ដីបង្អាប់ឬរិះគន់ : ចេះសរសេរអក្សរល្អមែនទែន តែទាស់នឹងមានខុសច្រើនពេក ។ល។
- តែថា ប៉ុន្តែថា ។
- តែបើ ប៉ុន្តែបើ ។ល។
Headley's Khmer-English Dictionary
-
តែ
( adv )
[tae]
only, just
-
តែ
( conj )
[tae]
but, however; if (3) particle used to derive pre-verbal particles and conjunctions
Eg. ឡានតែបើកលឿន វាឮសូរក្រឹកៗ អញ្ចឹងហើយ: If (I) drive the car fast, (I) hear a rattling noise -
តែ
( n )
[tae]
tea (Camellia sinensis)
-
តែ
( n )
[tae]
kind of tree (Acalypha Evrardii; the leaves are used to make a tea substitute)
-
តែកតោក
( n )
[taek - taak]
swaying, rocking, swinging (back and forth) in the air, dangling
-
តែង
( v )
[taeŋ]
to arrange; decorate, beautify, adorn; to compile, compose, create, draft, write
-
តែង
( v )
[taeŋ]
to set up. erect, establish
-
តែង
( v )
[taeŋ]
to order, appoint; to control, manage, administer
-
តែង
( initverb )
[taeŋ]
habitually, usually, constantly, always, be accustomed to
Eg. សិស្សខំរៀនតែងប្រឡងជាប់: A hard-working student always passes his exams. -
តែងតោង
( adv )
[taeŋ - taoŋ]
precariously