Khmer Dictionary: ត្រាំ
Chuon Nath's Khmer-Khmer Dictionary
-
ត្រាំ
( ន.នាមសព្ទ )
រយៈផ្លូវល្មមឲ្យសត្វពាហនៈ ត្រាំទឹក, ផឹកទឹកបាន គឺដំណាក់ពីមួយទៅមួយដែលមានចម្ងាយផ្លូវដល់មកត្រង់នោះត្រូវតែដាក់រទេះ, បញ្ឈប់ដំរីបង្អង់សម្រាកសិន ដើម្បីកុំឲ្យហួសកម្លាំងសត្វពាហនៈ ដូចជាត្រាំចាស់ពីដើមដែលមានឈ្មោះជាប់មកដល់សព្វថ្ងៃនេះថា ត្រាំខ្នារ, ត្រាំត្បាល់, ត្រាំកក់, ត្រាំសសរ ជាដើម ។
-
ត្រាំ
( កិ.កិរិយាសព្ទ )
ដាក់បង្អង់ឲ្យនៅយូរក្នុងទឹក, ផ្អាប់ទុកក្នុងទឹក : ត្រាំក្ដារ, ត្រាំរនាប, ត្រាំអង្ករ, ចុះត្រាំទឹក ។
Headley's Khmer-English Dictionary
-
ត្រាំ
( v )
[tram]
to soak, steep, immerse; to pickle, be pickled; to dampen, moisten
-
ត្រាំ
( n )
[tram]
intermediate stop, transshipment point, relay station
-
ត្រាំត្រែង
( v )
[tram - traeŋ]
to do (something) slowly; to work at something for a long time
-
ត្រាំវ៉ៃ
( n )
[tramvay]
tram, streetcar