Khmer Dictionary: ត្រីមុខ
Chuon Nath's Khmer-Khmer Dictionary
-
ត្រីមុខ
( ន.នាមសព្ទ )
ប្រធាន, ប្រមុខ, អ្នកនាំមុខ, មនុស្សបានការ, អ្នកដែលគេយកជាមុខមាត់ : មនុស្សហ្នឹងយកជាត្រីមុខពុំបានទេ, អ្នកនោះគេតែងហៅរកយកជាត្រីមុខ ។ ពាក្យនេះទំនងជាជាប់ទាក់ទងមកពីកូនចត្រង្គមួយប្រភេទហៅថា ត្រី ដែលគេត្រូវតម្រៀបនៅជួរ មុខ ទេដឹង ? ព្រោះត្រីទាំងនោះ គេទុកជាសេនាទាហានអង់អាចសម្រាប់ការពារ ខុន (ស្ដេច) ហើយអ្នកលេងល្បែងនេះគេតែងចាប់កាន់រុញដើរជាដំបូងមុនកូនចត្រង្គឯទៀតៗ (ម.ព. ត្រី ២ ន. និង ចតង្រ្គ ទៀតផង) ។
Headley's Khmer-English Dictionary
-
No matching entries found!