Khmer Dictionary: ត្រឹម
Chuon Nath's Khmer-Khmer Dictionary
-
ត្រឹម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលកំបុតស្អាត, ដែលមានចុងឬគល់ស្មើគ្នា, ទៀងទាត់, ស្មើ : កំបុតត្រឹម, សម្ដីត្រឹម; ដាច់ត្រឹម, និយាយត្រឹម ។ ត្រឹមណា និ. ដល់ណា, ដរាបណា : ទៅត្រឹមណា ? ។ ត្រឹមណឹង ឬ ត្រឹមហ្នឹង និ. ដល់ហ្នឹង, ដរាបហ្នឹង : ណ្ហើយ, ត្រឹមណឹងចុះ ! ។ ត្រឹមណេះ ឬ ត្រឹមនេះ និ. ដល់ណេះឬដល់នេះ, ដរាបនេះ : ពីនោះមកត្រឹមនេះ ។ ត្រឹមណោះ ឬ ត្រឹមនោះ និ. ដល់ណោះ ឬ ដល់នោះ, ដរាបនោះ : ពីនេះទៅត្រឹមនោះ ។ ត្រឹមតែ និ. កំណត់តែ, ល្មមតែដល់ : បើមិនបានដល់ ១០ ត្រឹមតែ ៨ ក៏យកដែរ ។ ត្រឹមត្រង់ គុ. ឬ កិ. វិ. ដែលត្រឹមនិងត្រង់ឥតល្អៀង : សម្ដីត្រឹមត្រង់, ប្រព្រឹត្តត្រឹមត្រង់, និយាយត្រឹមត្រង់ ។ ត្រឹមធេង គុ. ឬ កិ. វិ. ស្មើធេង : កំបុតត្រឹមធេង; អស់ត្រឹមធេង ។ល។
Headley's Khmer-English Dictionary
-
ត្រឹម
( adj )
[trəm]
to be even, flush / coincident (with), in line with; to be symmetrical
-
ត្រឹម
( prenp )
[trəm]
(precisely) at; up to, as far as
-
ត្រឹម
( adj )
[trəm]
to be exact, accurate, precise; clear-cut; to be honest; to be true, correct; to be proper.
-
ត្រឹម
( adv )
[trəm]
accurately, precisely
-
ត្រឹម
( adj )
[trəm]
to be suitable, opportune