Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទ
ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ៤ ជាទន្តជៈ មានសំឡេងចេញត្រង់ប្រទល់ធ្មេញ ជាសិថិល-ឃោសៈ; សំ. បា. អ. ថ. ទៈ ផ្សេងគ្នាពីសំឡេង ឌៈ ។
-
ទ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើ, ឫស្សី ឬដោយស័ង្កសីជាដើម សម្រាប់រង, សម្រាប់បង្ហូរទឹក : ទឹកហូរតាមទ; ផ្ទះភ្លោះ ៥ ខ្នងមានទ ៤ កន្លែង ។ ធ្នារទឹកភ្លៀងដែលធ្លាក់ពីអាកាស : ទនៃទឹកភ្លៀង (បា. ហៅ ឧទកធារ, ជលធារ “ធារទឹក, ទនៃទឹក”) ។ ទ នេះជាសព្ទកំព្រា, ត្រូវសរសេរ ទ-ទឹក (ទនៃទឹក), កុំឲ្យច្រឡំនឹង ភ្លៀងទទឹក, សំពត់ទទឹក ។ ឧទាហរណ៍សម្រាប់ប្រើពាក្យ ទ និង ទរ : ទស័ង្កសីនៅផ្ទះបាយវាធ្លុះលេចទឹក, ខ្ញុំអាល័យតែផ្សារ-ទ ឲ្យជិតឡើងវិញ, ស្រាប់តែឆ្មាមួយចូលទៅក្នុងផ្ទះបាយ ទរត្រីអាំងម៉ែអស់មួយតម្បុត, ម៉ែមិនទរឆ្មា, បែរជាទរខ្ញុំកំពុងផ្សារ-ទ ធ្លុះឯណេះទៅវិញថា ខ្ញុំមិនជួយមើលត្រីអាំងឲ្យផង បណ្ដាលឲ្យឆ្មាទរអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទរ >ទរ ទៀតផង) ។
Headley's Khmer-English Dictionary
-
ទ
[tɔɔ]
eighteenth letter of the Cambodian alphabet
-
ទ
( n )
[tɔɔ]
drain (pipe), gutter, rainspout
-
ទក
( adj )
[tɔɔk]
to be alone, unique, odd, single (of objects that usually come in pairs, such as testicles or tusks)
-
ទកាស័យ
( adj )
[teaʔkaasay]
to be aquatic
-
ទក់
( adj )
[tʊək]
to be creased, rumpled, wrinkled; smashed, battered, crushed; mangled, chewed-up, worn
-
ទក់
( v )
[tʊək]
to wear out, repeat the same thing over and over; to disturb, pester
-
ទក្ខិណ
See: ទក្សិណ -
ទក្ខិណទិស
( n )
[teakkʰeʔnaʔtɨh]
the south
-
ទក្ខិណាទាន
( n )
[teakkʰeʔnaatien]
gift from a devotee; gift to a deserving person
-
ទក្ខិណានុទិស
( n )
[teakkʰeʔnaanuʔtɨh]
southwest