Khmer Dictionary: ទក់
Chuon Nath's Khmer-Khmer Dictionary
-
ទក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលខ្ទាំខ្ទេចដោយដំ, ដោយទំពា ឬ ដោយអង្កៀមជាដើម : ខ្សែទក់; ដំឲ្យទក់, ប្រើប្រាស់ឲ្យទាល់តែទក់ ។
- ទក់ទាំ ទក់ខ្ទេចខ្ទាំ ។
- ទក់ទី ទក់ខ្ទេចខ្ទី : ពួកក្មេងតូចៗ វានាំគ្នាមករត់លេងក្នុងចម្ការជាន់ទងត្រសក់ស្រូវខ្ញុំទក់ទីអស់ ។
- ទក់ទេញ (ព. ប្រ.) ដែលចេះតែទៅផ្ទះគេឬទីធ្វើការរបស់គេញឹកញយហួសពេក នាំឲ្យជ្រេញចិត្តធុញទ្រាន់ : បើឥតមានការចាំបាច់ទេ, ឯងកុំចេះតែទៅផ្ទះគេទក់ទេញពេក ! ព្រោះនាំឲ្យគេជ្រេញចិត្តធុញទ្រាន់ ឲ្យគេមើលងាយខ្លួនផង ។
Headley's Khmer-English Dictionary
-
ទក់
( adj )
[tʊək]
to be creased, rumpled, wrinkled; smashed, battered, crushed; mangled, chewed-up, worn
-
ទក់
( v )
[tʊək]
to wear out, repeat the same thing over and over; to disturb, pester