Khmer Dictionary: ទស
Chuon Nath's Khmer-Khmer Dictionary
-
ទស
( បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ទស់]
( បា.បាលី ( បាលីភាសា ) )
ដប់ (១០) : យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឲ្យឧបទ្រពចៀសចេញឆ្ងាយ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ. ថ. ទៈសៈ ដូចជា ទសក័ណ្ឋ (--ក័ន) ន. (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ) អ្នកដែលមាន-ក ១០ គឺរាពណ៍ : ព្រះបាទទសក័ណ្ឋ (ក្នុងរឿងរាមកេរ្តិ៍) ។
- ទសធម្ម (--ធ័ម ឬ--ធ័ម-មៈ) ន. (បា.) ធម៌ ១០ ។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សំដែងពីធម៌ ១០ ប្រភេទ ។
- ទសបារមី (ទៈសៈបារ៉ៈម៉ី) ន. (បា.) បារមី ១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០ យ៉ាងគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាកាយវាចាឲ្យបរិសុទ្ធប្រពៃ; ៣- នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដីអត់ធន; ៧- សច្ចៈ ការកាន់សំដីពិតមិនរើរុះ; ៨-អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០-ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ ។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឲ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។
- ទសពល (--ពល់) គុ. ឬ ន. (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ) : ព្រះទសពល ។
- ទសពិធ (--ពិត) គុ. (បា. ទសវិធ, វ > ព = ទសពិធ) ដែលមាន ១០ យ៉ាង, មាន ១០ ប្រការ ។
- ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥-មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦-តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ ផង); ៧-អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨-អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩-ខន្តិ មានសេចក្ដីអត់ធន់; ១០-អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនប្រើកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។
- ទសមុខ (ទៈសៈមុក, ឬ ត. ទ. ថា. ទស់មុខ) ន. ឬ គុ. (បា.) មុខ ១០; ដែលមានមុខ ១០ (រាពណ៍) : ព្រះបាទទសមុខ (ក្នុងរឿងរាមកេរ្តិ៍ ) ។
Headley's Khmer-English Dictionary
-
ទស
( num )
[tʊəh, teaʔsaʔ, tʊəhsaʔ]
ten
-
ទស់
( v )
[tʊəh]
to prevent; to hamper, hinder, interfere; to hold back, restrain; to deter; to repulse; to dam up (a stream)
-
ទស់
( v )
[tʊəh]
(of monks) to accept the possessions of a dead person / of a very old person (this may be done symbolically if the person is still alive)
-
ទស់
( v )
[tʊəh]
to eat
-
ទស្សន
( n )
[tʊəhsaʔnaʔ]
seeing, perception, (point of) view, opinion, position; vision; insight, understanding; outlook; ideology; concept
-
ទស្សនា
( v )
[tʊəhsaʔnaa, tʊəhsaʔnie]
to look at; to tour, visit, attend
-
ទស្សនា
( n )
[tʊəhsaʔnaa, tʊəhsaʔnie]
view
Eg. នៅដើមខែសីហានេះស្របពេលដែលសន្និសីទអន្តរជាតិនៅប៉ារីស៍ស្តីពីបញ្ហាកម្ពុជាកំពុង តែដំណើរការ ខ្សែភាពយន្តវាលពិឃាតត្រូវបាននាំយកមកបញ្ចាំងតាមផ្លូវការជាសាធារណនៅទីក្រុងភ្នំពេញដោយមានទស្សនិកជនជាច្រើនកុះករចូលទស្សនា: At the beginning of August while the international conference in Paris on the Cambodian problem was taking place, the film ``The Killing Fields'' was officially shown to the public in Phnom Penh with large crowds in attendance. -
ទស្សនិកជន
( n )
[tʊəhsaʔnikkaʔcʊən]
spectator, viewer, audience
-
ទស្សនីយភាព
( n )
[tʊəhsaʔniiyeaʔpʰiep]
landscape, scenery, view; sight, spectacle
-
ទស្សនីយម័ត្ត
( adj )
[tʊəhsaʔniiyeaʔmat]
to be spectacular, attractive