Khmer Dictionary: ទាក់
Chuon Nath's Khmer-Khmer Dictionary
-
ទាក់
( កិ.កិរិយាសព្ទ )
ចាប់ដោយអន្ទាក់ ឬថ្ពក់ទាញរូតឲ្យជាប់ដោយអន្ទាក់, ឲ្យជាប់ដោយលប់ : ទាក់ដំរី, ទាក់មាន់, ទាក់លលក, ទាក់ទទា ។ និយាយល្បួងប្រលោមភ្ជាប់ចិត្តឲ្យស្និទ្ធស្នេហា, ឲ្យកួចកាន់ក៏ហៅ ទាក់ ដែរ : ទាក់ចិត្ត ។ និយាយបញ្ចុះបញ្ចូលឲ្យជឿតាម ក៏ហៅ ទាក់ ដែរ : ទាក់ឲ្យបានជាគ្នា ។
Headley's Khmer-English Dictionary
-
ទាក់
( v )
[teak]
to snare, capture in a trap, to trap, catch; to entrap, entangle, confuse; to attract, entice, tempt, seduce; to persuade (esp. by trickery or confusion)
Eg. ... ប៉ុន្តែនោះគ្រាន់តែជាតំឡៃដែលខ្មែរក្រហមត្រូវការនៅក្នុងការបើកផ្លូវរកស៊ីដើម្បីទាក់ម៉ូយបរទេសតែប៉ុណ្ណោះទេ: but that is the only price the Khmer Rouge need in the opening stages of their enterprise in order to attract foreign customers.