Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទាស

Chuon Nath's Khmer-Khmer Dictionary
  1. ទាស ( កិ.កិរិយាសព្ទ )
    ខ្ទាត​ចេញ, ងាក​បែរ​ពី​ផ្លូវ, ពី​គន្លង, ពី​លំអាន, ពី​កន្លែង : ទាស​ចេញ​ពី​ផ្លូវ, ចិត្ត​ទាស, ទាស​ចិត្ត, ទាស​គំនិត ។
  2. ទាស ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​ព្រៃ​មួយ​ប្រភេទ សន្ដាន​ពពាយ​ជ្រុង ប៉ុន្តែ​ប្រើ​ការ​ដូច​ពពាយ​ជ្រុង​ពុំ​កើត​ទេ : ឃើញ​សេះ​ជា​លា ក្ងាន​ជា​ទា ពពាយ​ជា​ទាស សំណ​ជា​ប្រាក់ ស្ពាន់​ឆ្លាក់​ជា​មាស បង្កួយ​ជា​ជាស កប្បាស​ជា-គ ។ (ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។ ឈ្មោះ​ពន្ធ​ដែល​ទារ​យក​តាម​មុខ​ដំណាំ (ពន្ធ​ដំណាំ) :
    - ពន្ធ​ទាស ។
  3. ទាស ( ន.នាមសព្ទ ) or ទាសៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ទាស) ខ្ញុំ​ប្រុស, បាវ​ប្រុស ។
    - ទាសកម្មករ (ទាសៈក័ម-ម៉ៈក) ន. (បា.) ពួក​ខ្ញុំ​កំដរ​និង​អ្នក​ធ្វើ​ការ​ស៊ី​ឈ្នួល ។
    - ទាសទាន (ទាសៈ--) ន. (សំ. បា.) ទាន​យ៉ាង​ថោកថយ, ទាន​ដែល​ឲ្យ​ដោយ​ខ្ជីខ្ជា ។
    - ទាសភាព (ទាសៈ--) ន. (បា.--ភាវ) ភាព​នៃ​មនុស្ស​ដែល​ជា​ខ្ញុំ​កំដរ, ជា​បាវព្រាវ; ដំណើរ​ដែល​នៅ​ជា​ខ្ញុំ​កញ្ជះ​គេ : មនុស្ស​ខ្សត់​ទ្រព្យ​សម្បត្តិ ឬ ខ្សត់​ប្រាជ្ញា ច្រើន​តែ​ធ្លាក់​ខ្លួន​ក្នុង​ទាសភាព ។
    - ទាសា ន. (បា.) ខ្ញុំ​ប្រុស​ទាំងឡាយ​ឬ​ពួក​ខ្ញុំ​ប្រុស :
    - ទាសាទាសី ឬ ទាសីទាសា គឺ​ពួក​ខ្ញុំ​ប្រុស​ខ្ញុំ​ស្រី ឬ​ខ្ញុំ​ស្រី​ខ្ញុំ​ប្រុស​ទាំងឡាយ ។
Headley's Khmer-English Dictionary
  1. ទាស ( v ) [tieh]
    to bounce, rebound; to be deflected from an original course; to be forcibly ejected / thrown out (as a person who is thrown out of a vehicle in a collision); to go off (the rails), to leave (the road)
  2. ទាស ( v ) [tieh]
    to be / go against; to differ from; to turn away (3) (also pronounced tiesaʔ) n male slave / servant; barbarian
  3. ទាស [tieh]
  4. ទាស ( n ) [tieh]
    kind of wild vine
  5. ទាសី ( n ) [tiesəy]
    maid (in the royal service), (female) slave
  6. ទាស់ ( v ) [toah]
    to oppose, go against; to thwart, obstruct, block; to contradict; to lie across; to differ; to quarrel, argue.
  7. ទាស់ ( adj ) [toah]
    to be different, in conflict, opposed, incompatible, athwart; to be stalled, stymied
  8. ទាស់ ( v ) [toah]
    not to fulfill requirements
  9. ទាស់ ( adj ) [toah]
    (esp. of women who have recently given birth) to be allergic to, have a (bad) reaction to, have a relapse.
  10. ទាស់ ( n ) [toah]
    allergy


Prohok Solutions @2017 : Learn Khmer | Khmer Calendar