Khmer Dictionary: ទិដ្ឋុជុកម្ម
Chuon Nath's Khmer-Khmer Dictionary
-
ទិដ្ឋុជុកម្ម
( ន.នាមសព្ទ )
[ទិត-ឋុជុក័ម]
( បា.បាលី ( បាលីភាសា ) )
(ទិដ្ឋិ “ដំណើរយល់ឃើញ” + ឧជុ “ត្រង់” + កម្ម “ការ, អំពើ” > ទិដ្ឋុជុកម្ម) ការធ្វើដំណើរយល់ឃើញឲ្យត្រង់តាមសេចក្ដីពិតគឺការតម្រង់ចិត្តគំនិតខ្លួនដោយយល់ឃើញខុស ឲ្យងាកបែរមករកផ្លូវត្រូវតាមធម៌ពិតវិញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញកិរិយាវត្ថុ ផង) ។
Headley's Khmer-English Dictionary