Khmer Dictionary: ទី
Chuon Nath's Khmer-Khmer Dictionary
-
ទី
( ន.នាមសព្ទ )
កន្លែង, តំបន់ : ទីណា ?, ទីនេះ, ទីនុ៎ះ, ទីនោះ, ទីឯណោះ ។ ក្រសួង, មុខងារ : ទីសេនាបតី, ស្ដីទីចាងហ្វាង ។ ទីពឹងអ្នកពំនឹង, អ្នកជួយទំនុកបម្រុង ។ ទីពំនាក់ អ្នកឲ្យពឹងពាក់ ។ ទីស្រឡាញ់ គ្រឿងដែលនាំឲ្យស្រឡាញ់, អ្នកដែលខ្លួនស្រឡាញ់, អ្វីៗដែលខ្លួនស្រឡាញ់ : មនុស្សជាទីស្រឡាញ់, ទ្រព្យជាទីស្រឡាញ់ ។ ទីរឭក ឬ --រលឹក គ្រឿងរឭក, មនុស្សឬគុណជាតិអ្វីមួយ ឬវត្ថុអ្វីដែលគួរនឹកគួររឭកដល់ : យកព្រះរត្នត្រ័យជាទីរឭក; គុណមាតាបិតាជាទីរឭករបស់កូន; របស់នេះខ្ញុំជូនអ្នកទុកគ្រាន់ជាទីរឭក ។ល។
Headley's Khmer-English Dictionary
-
ទី
( n )
[tii]
location, place, spot, point; rank; goal
-
ទី
( n )
[tii]
marker for ordinal numbers
-
ទី
( n )
[tii]
nominalizing particle which forms compound nouns having the general meaning `something which is worthy of VERB' or `something which is the object of VERB' eg. ទីពឹង `someone or something upon which one can depend' from ពឹង `to depend on' ; ទីសំអប់ `object of hatred' from សំអប់ `hatred'
-
ទី
( n )
[tii]
kind of kettle
Reference: ទីកោ -
ទីក្សា
( n )
[tiiksaa]
preparation / consecration for a Brahman religious ceremony
-
ទីឃ
( adj )
[tiikʰeaʔ]
to be long (lasting) (esp. of a sound)
-
ទីឃា
( n )
[tiikʰie]
long life
-
ទីឃាវុធ
( n )
[tiikʰievut]
any long weapon such as a saber or rifle
-
ទីឃោ
( adj )
[tiikʰou]
to be long, high, tall
-
ទីង
( n )
[tiiŋ]
kind of large drum