Khmer Dictionary: ទុក
Chuon Nath's Khmer-Khmer Dictionary
-
ទុក
( កិ.កិរិយាសព្ទ )
ដាក់វត្ថុអ្វីក្នុងទីណាមួយដើម្បីឲ្យគង់នៅ ឬរក្សាអ្វីៗឲ្យគង់ : ទុកទ្រព្យ ។ បម្រុងឲ្យ, ផ្គងឲ្យ : ទុកបាយឲ្យ, ទុកប្រាក់ឲ្យ ។ ទុកដាក់ ទុកអីវ៉ាន់មានរបៀប, ទុកដោយប្រយ័ត្ន ។ ទុកដាក់កូនចៅ រៀបចំឲ្យកូនឬចៅមានគូស្រករ ។ ព. ទ. បុ. ថា : ធ្វើស្រែមើលស្មៅ ទុកដាក់កូនចៅ មើលផៅសន្ដាន (មានអត្ថន័យរាក់ដែរទេ) ។ មួយយ៉ាងថា ទុកដាក់កូនចៅ ត្រូវពិនិត្យផៅពង្ស; មួយយ៉ាងទៀតថា : មុននឹងទុកដាក់កូន ត្រូវសួរបងប្អូននិងចិត្តកូនសិន (នេះក៏មានអត្ថន័យរាក់ៗដែរ) ។ យកចិត្តទុកដាក់ ផ្ចង់ចិត្តប្រុងប្រយ័ត្នជានិច្ច ។
Headley's Khmer-English Dictionary
-
ទុក
( v )
[tuk]
to put, set, place, arrange
-
ទុក
( v )
[tuk]
to set aside, keep, retain, save, preserve, maintain, conserve; to hold (in reserve)
-
ទុក
( n )
[tuk]
kind of bird
Reference: ទុកទ្រូ -
ទុកូលពស្ត្រ
( n )
[tuʔkoolaʔpʰoah]
linen
-
ទុក្កដ
( n )
[tukkɑt]
sin, wicked act, offense (esp. for Buddhist monks)
-
ទុក្ករៈ
( n )
[tukkaʔraʔ]
that which is difficult to achieve; difficult task.
-
ទុក្ករៈ
( adj )
[tukkaʔraʔ]
to be difficult to do; rare
-
ទុក្ខ
( n )
[tuk, tukkʰaʔ]
suffering, pain; grief, sadness, sorrow
-
ទុក្ខំ
( n )
[tukkʰaŋ]
pain, suffering (one of the three properties of existing things or of the phenomenal world: impermanence, suffering, unreality).
-
ទុក្ខំ
( i )
[tukkʰaŋ]
exclamation indicating misery / suffering / pain