Khmer Dictionary: ទុព្វល
Chuon Nath's Khmer-Khmer Dictionary
-
ទុព្វល
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ទុប-ពល់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទុស៑ + ពល, ស៑ ជារេផៈ ( ៌ ) នេះ > ទុព៌ល) កម្លាំងថយ, កម្លាំងថមថយ, ខ្សោយ ឬដែលមានកម្លាំងថយ, ខ្សោយ : ចាស់ទុព្វល ។ ប្រើជា ទុព៌ល ក៏បាន; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ច្រើនប្រើជា ទុរពល ឬ ទូរពល សម្រួលតាមសម្ផស្សកាព្យក៏បាន : រីចាស់ទុរពល ច្រើនភ្លេចពុំយល់ ពុំចាំសព្វគ្រប់ កម្លាំងថមថយ ទាំងថ្ងៃទាំងយប់ ដំណើរជ្រុលជ្រប់ ទប់ដោយឈើច្រត់ ។
Headley's Khmer-English Dictionary
-
ទុព្វល
( adj )
[tuppʊəl]
to be weak, feeble, frail, infirm, disabled.
-
ទុព្វល
( n )
[tuppʊəl]
despondency, dejection, low spirits; degradation; feeble person, invalid