Khmer Dictionary: ទុំ
Chuon Nath's Khmer-Khmer Dictionary
-
ទុំ
( គុ.គុនសព្ទ )
ទីទៃពីខ្ចីពីចាស់ គឺដែលដល់កំណត់ជិតជ្រុះពីមែក, ពីទង : ស្លឹកឈើទុំ, ផ្លែឈើទុំ ។ រោគដែលដល់កំណត់នឹងបែកនឹងធ្លាយ ឬរោគដែលកើតយូរទាំងជ្រុលណាស់ហើយ ក៏ហៅ ទុំ ដែរ : បូសទុំ, ឫសដូងបាតទុំ; រោគទុំណាស់ទៅហើយ គ្មានពេទ្យណាមើលជាទេ ។
-
ទុំ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ចាស់ :
- ចាស់ទុំ គឺមនុស្សដែលចាស់ណាស់ហើយ (មើលក្នុងពាក្យ អករ៍ ទៀតផង) ។
Headley's Khmer-English Dictionary
-
ទុំ
( adj )
[tum]
to be ripe, mature.
-
ទុំ
( v )
[tum]
to ripen, mature; to come to a head (e.g. of boils)
-
ទុំ
( adj )
[tum]
to be old, decrepit
-
ទុំ
( adj )
[tum]
to be deep / dark (of colors such as red, yellow, and purple)
-
ទុំទេស
See: កន្ឋំថេត -
ទុំហូ
( n )
[tum hoo]
pierced earrings
-
ទុំហូ
( n )
[tum hoo]
kind of plant (Gomphrena globosa) with dark purple flowers
Reference: ផ្កាទុំហូ