Khmer Dictionary: ទូលព្រះបង្គំ
Chuon Nath's Khmer-Khmer Dictionary
-
ទូលព្រះបង្គំ
( បុ. ស.បុរិសសព្ទនាម )
or ទូលព្រះបង្គំជាខ្ញុំ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជាឧត្តមបុរិសៈ) ខ្ញុំ, ខ្លួនខ្ញុំ ។ ពាក្យប្រើក្នុងរាជសព្ទ សម្រាប់បុរសហៅខ្លួនឯង និយាយក្រាបទូលចំពោះព្រះមហាក្សត្រិយ៍ ឬចំពោះក្សត្រិយ៍ទាំងពួង ។ ទូលព្រះបង្គំជាខ្ញុំ ជាពាក្យគោរពខ្ពង់ខ្ពស់ជាង ទូលព្រះបង្គំ ។ ទូលព្រះបង្គំជាខ្ញុំ ក្រោមល្អងធូលីព្រះបាទ ជាពាក្យគោរពដ៏ខ្ពង់ខ្ពស់ក្រៃលែងជាង ទូលព្រះបង្គំជាខ្ញុំ ទៅទៀត ។ បើស្រ្តីថា ខ្ញុំម្ចាស់, ថា ខ្ញុំម្ចាស់ក្រោមល្អងធូលីព្រះបាទ ។ ព. បុ. បុរសថា ខ្ញុំព្រះអង្គ, ខ្ញុំព្រះអង្គក្រោមព្រះតេជះ ឬ--ក្រោមល្អងធូលីព្រះបាទ; ស្រ្តីថា ខ្ញុំម្ចាស់, ខ្ញុំម្ចាស់ក្រោមព្រះតេជះ ឬ --ក្រោមល្អងធូលីព្រះបាទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ញុំទៀតផង) ។
Headley's Khmer-English Dictionary
-
No matching entries found!