Khmer Dictionary: ទៀង
Chuon Nath's Khmer-Khmer Dictionary
-
ទៀង
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(និច្ច, និច្ចំ; និត្យ) ដែលពិត, ប្រាកដ, មិនប្រែប្រួល, មិនល្អៀង, មិនឃ្លៀងឃ្លាត : សម្ដីទៀង ។ ប្រើជា កិ. វិ. ក៏បាន : នាឡិកានេះដើរទៀងណាស់ ។ ន. និព្វាន (ច្រើនប្រើតែខាង សំ. និង បា. ថា និច្ចំ) ។
- ទៀងតែនឹង និ. និបាតប្រាប់អនាគត “ប្រាកដជានឹង, មុខជានឹង” : ទៀងតែនឹងបាន មុខជាឬប្រាកដជានឹងបាន ។
- ទៀងត្រង់ ត្រង់ពិត, ពិតជាត្រង់ : ចិត្តទៀងត្រង់ ។
- ទៀងទាត់ ទៀងពិតឥតភ្លាត់ ។
- ទៀងទេរ ទេរ ឬជ្រេទៀងតាមប្រក្រតី តាមធម្មតា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាទិត្យទៀងទេរ រាល់ថ្ងៃតែងបែរ ទៅទិសបស្ចិម សង្កេតមើលទៅ ឃើញដូចសន្សឹម រូបកាយឥតខ្លឹម ក៏ដូច្នេះដែរ ។
Headley's Khmer-English Dictionary
-
ទៀង
( adj )
[tieŋ]
to be accurate, correct, exact, precise, certain, honest, sure
Eg. នាឡិកានេះដើរទៀងណាស់: This watch is very accurate. -
ទៀង
( n )
[tieŋ]
Nirvana