Khmer Dictionary: ទៀវ
Chuon Nath's Khmer-Khmer Dictionary
-
ទៀវ
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបមួយប្រភេទ មាត្រស្រដៀងនឹងលលក, សម្បុរស្លាបខាងក្រៅប្រផេះ ខាងក្នុងខៀវ កាលណាហើរទើបឃើញខៀវ, ក្បាលធំ, សំឡេងស្អា យំឮសូរខ្លាំងមិនសមនឹងមាត្រ មានសត្វល្អិតដូចជាចង្រិត, កណ្ដូប, ក្អាត់និងកូនកង្កែបជាដើមជាអាហារ ។
Headley's Khmer-English Dictionary