Khmer Dictionary: ទេស
Chuon Nath's Khmer-Khmer Dictionary
-
ទេស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលដើរសាត់ព្រាត់ ឬសាត់អណ្ដែតទៅតាមតែប្រទះ : ដើរទេស ។
-
ទេស
( ន.នាមសព្ទ )
ឈ្មោះសំពត់សាច់ម៉ដ្ឋច្រើនបែប : សំពត់ទេស (ច្រើនហៅថា ទេសឯក : ទេសឯកស, ទេសឯកខ្មៅ) ។ មើលក្នុងពាក្យ ផាឌិប ទៀតផង ។ គ្រឿងសម្លវិសេសដែលមានក្លិនក្រអូបប្រហើរមានរសឆ្ងាញ់ពីសា ក៏ហៅថា ទេស ដែរ : គ្រឿងទេស ។ អាហារទិព្វទេស គឺអាហារមានឱជារសឆ្ងាញ់ពីសាប្រដូចនឹងអាហារទិព្វ (ច្រើនប្រើក្នុងសាស្ត្រាបុរាណ) ។ គុ. ដែលធំដំបងមាំខ្ពស់ : សេះទេស; កប្បាសទេស, ចំប៉ីទេស (ព្រោះមានពូជដើមមកពីបរទេស) ។
-
ទេស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ប្រទេស; ភូមិ (ទោះមានមនុស្សនៅក្ដី ឥតមានមនុស្សនៅក្ដី) : ស្រុកទេស ។
-
ទេស
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ទិស > ទេស) សំដែង, និយាយពន្យល់ក្នុងផ្លូវព្រះពុទ្ធសាសនា : និមន្តលោកទេសមហាជាតក៍ ។
Headley's Khmer-English Dictionary
-
ទេស
( v )
[teih]
to preach
-
ទេស
( n )
[teih]
country, land, settlement; place
-
ទេស
( adv )
[teih]
without any definite goal, aimlessly, in a strolling or sauntering manner
-
ទេស
( adj )
[teih]
to be large (of an imported as opposed to a native product); to be foreign
-
ទេស
( n )
[teih]
spice, seasoning
-
ទេស
( n )
[teih]
cotton cloth
-
ទេសនា
( v )
[teihsnaa]
to preach, teach, lecture, recite scriptures; (fig., slang) to dress someone down, haul someone over the coals.
-
ទេសនា
( n )
[teihsnaa]
preaching, expounding (esp. Buddhist law)
-
ទេសន៍
( n )
[teih]
public prayer, preaching, teaching, lecturing.
-
ទេសន៍
( v )
[teih]
to preach