Khmer Dictionary: ទោល
Chuon Nath's Khmer-Khmer Dictionary
-
ទោល
( ន.នាមសព្ទ )
កម្រាស់បញ្ឈរ គឺកម្រាស់ដែលទីទៃពីបន្ទារ ។ ព. ផ្ទ. បន្ទារ ។
-
ទោល
( គុ.គុនសព្ទ )
តែមួយគត់ គឺដែលតាមទម្លាប់ តែងតែមាន ២ ឬមានច្រើន ក៏បែរជាមានត្រឹមតែមួយគត់ : ប្រាសាទទោល, មើមដំឡូងទោល ។ ធាតុទោល ឬ កិរិយាសព្ទទោល គឺធាតុ ឬកិរិយាដែលរូបដើមមានអក្សរតែមួយតួគត់, ច្រើនតែខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ទា “ឲ្យ”, ធា “ទ្រទ្រង់, កាន់,...”, យា “ទៅ”; ខាងភាសាខ្មែរ ដូចជា កត់, កាត់, ខាត់, ចាំ ជាដើម ។
Headley's Khmer-English Dictionary
-
ទោល
( n )
[toul]
thickness (esp. of a board)
-
ទោល
( adj )
[toul]
to be single, isolated, separate, lonely, solitary
-
ទោល
( adj )
[toul]
to be outstanding, remarkable
-
ទោលនា
( n )
[touleaʔnie]
extent; amplitude (e.g. of a current)