Khmer Dictionary: ទំហំ
Chuon Nath's Khmer-Khmer Dictionary
-
ទំហំ
( ន.នាមសព្ទ )
[ទំហ៊ំ ]
ភាវៈធំ; សភាពធំ; រាងរៅឬមាឌដែលធំ : ទំហំប៉ុណ្ណឹង ពុំសមបើហ៊ានចូលប្រឡូកជាមួយនឹងគេសោះ ។ ដើមឈើទាលមានទំហំជាង ៤ ឱប ។ ព. ប្រ. ចំនួនច្រើន ឬតិច ឬក៏បុណ្យស័ក្តិ, អានុភាព, សមត្ថភាព : យើងមានទ្រព្យតិច គេមានទំហំទ្រព្យនិងបុណ្យស័ក្ដិស្ដុកស្ដម្ភមាំមួនណាស់ ពុំគួរយើងហ៊ានប្រណាំងប្រជែងជាមួយនឹងគេទេ ។
Headley's Khmer-English Dictionary
-
ទំហំ
( n )
[tumhum]
size, dimension, area; power, influence; authority
Eg. ទំហំប៉ុន្មាន?: What size (is it)?