Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នរោត្តម

Chuon Nath's Khmer-Khmer Dictionary
  1. នរោត្តម ( ន.នាមសព្ទ ) [នៈរោត-តៈ ម៉ៈ ឬ នៈរោត-ដំ ]   ( បា.បាលី​ ( បាលីភាសា ) )
    (នរ + ឧត្តម > នរោត្តម) ដែល​ឧត្តម​ជាង​អស់​មនុស្ស ។ ន. ព្រះ​បរម​នាម​នៃ​ព្រះ​រាជា​មួយ​អង្គ​ក្នុង​កម្ពុជ​រដ្ឋ ដែល​ទ្រង់​រាជ្យ​មុន​ព្រះ​បាទ​សម្ដេច​សិរី​សុវត្ថិ (ស៊ីសុវត្ថិ); ព្រះ​នាម​ដើម​ជា ព្រះ​អង្គ​ម្ចាស់​រាជាវតី, ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា... (ព្រះ​បរម​កោដ្ឋ); ព្រះ​នាម​ក្នុង​រាជ្យ​ជា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​បរម​រាម​ទេវាវតារ...ព្រះ​ចៅ​ក្រុង​កម្ពុជាធិបតី; ព្រះ​មរណ​នាម​ជា ព្រះ​សុវណ្ណ​កោដ្ឋ, គេ​តែង​និយាយ​ថា កាល​ពី​ក្នុង​រាជ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម...ឬ​ថា...ព្រះ​ករុណា​ព្រះ​នរោត្តម...ឬ​ក៏...ហ្លួង​នរោត្តម...ពុំនោះ​ថា...ព្រះ​ករុណា​ព្រះ​សុវណ្ណ​កោដ្ឋ ឬ​ក៏​ថា...ហ្លួង​សុវណ្ណ​កោដ្ឋ...។
Headley's Khmer-English Dictionary
  1. នរោត្តម ( n ) [nɔroudɑm]
    Norodom (the name given to Prince រាជាវតី, ruler of Cambodia from 1859 to 1904, when he ascended the throne)
  2. នរោត្តម ( n ) [nɔroudɑm]
    Norodom (name of one branch of the Cambodian royal family)
  3. នរោត្តម ( adj ) [nɔroudɑm]
    to be the greatest, the most superior


Prohok Solutions @2017 : Learn Khmer | Khmer Calendar