Khmer Dictionary: បញ្ចង្គ
Chuon Nath's Khmer-Khmer Dictionary
-
បញ្ចង្គ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ប័ញ-ចង់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បញ្ច “ប្រាំ” + អង្គ “អវយវៈ” > បញ្ចង្គ; បញ្ចាង្គ) ដែលមានអង្គប្រាំ; អវយវៈប្រាំ : គោរពព្រះរត្នត្រ័យដោយបញ្ចង្គ ។ អង្គប្រាំនៃការគោរពនោះគឺ លុតជង្គង់ទាំងពីរ, ដាក់ដុំដៃទាំង២ លើផ្ទៃរាប, ឱនក្បាលចុះដល់ផ្ទៃរាប (រួមជាប្រាំ) ហៅថា គោរពដោយបញ្ចង្គ ឬដោយបញ្ចង្គប្រតិស្ឋ (ប៉័ញ-ច័ង-គៈប្រដឹស) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា. : ខ្ញុំសូមគោរពដោយបញ្ចង្គ ឆ្ពោះត្រង់ព្រះពុទ្ធនិងព្រះធម៌ ព្រះសង្ឃលោកមានសីលសង្វរ ខ្ញុំមានអំណរពន់ពេកក្រៃ ។ ប្រើជា
- បញ្ចង្គប្រតិស្ឋាន (ប៉័ញ-ច័ង-គៈប្រដឹស-ស្ឋាន) ក៏បាន គង់មានអត្ថន័យដូចគ្នានឹង
- បញ្ចង្គប្រតិស្ឋ ដែរ គឺការតាំងសេចក្ដីគោរពដោយបញ្ចង្គ ។
Headley's Khmer-English Dictionary
-
No matching entries found!