Khmer Dictionary: បញ្ចុះ
Chuon Nath's Khmer-Khmer Dictionary
-
បញ្ចុះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យចុះ ។ បញ្ចុះកំពង់ ដាក់ប្រដាប់បន្លុងប្រគេនភិក្ខុសង្ឃ ជាកិច្ចឧទ្ទិសផលបុណ្យបញ្ជូនទៅបុគ្គលដែលទើបធ្វើមរណកាលថ្មីៗ (ពាក្យសាមញ្ញ, ពាក្យរាបសាហៅថា ប្លុង; ធ្វើតាមប្រពៃណីរបស់ប្រទេស); បរិភោគច្រើនហើយថែមទាំងយឺតយូរក្រឈប់ក្រលែង មិនចេះអស់មិនចេះហើយ : ចុះវាបញ្ចុះកំពង់ដល់ណាទៀត ? (ព. ទ្រ. ម.) ។
- បញ្ចុះជ្រំ ដាក់អ្វីៗច្រើនមុខលាយឡំគ្នា ។
- បញ្ចុះដន្លាប់ សូត្រសែកមន្តអាគម ប្រសិទ្ធីក្រមួនមាត់ក្នុងដន្លាប់ (តាមទម្លាប់អ្នកដែលជឿ) ។
- បញ្ចុះដំណាប់ ដាក់បន្លួញក្នុងដំណាប់ ។
- បញ្ចុះធាតុ ដាក់អដ្ឋិធាតុក្នុងដីឬក្នុងផែនដី ។
- បញ្ចុះតម្លៃ គិត ឬដាក់តម្លៃឲ្យថយចុះតិចជាងមុន ។
- បញ្ចុះបញ្ចូល និយាយណែនាំពន្យល់ឲ្យចុះចូល ។
- បញ្ចុះសីមា ចងសីមាដោយមាននិមិត្តកំណត់ព្រំដែន សម្រាប់ភិក្ខុសង្ឃធ្វើសង្ឃកម្មផ្សេងៗ តាមវិន័យព្រះពុទ្ធសាសនា ។ល។
Headley's Khmer-English Dictionary
-
បញ្ចុះ
( v )
[bɑɲcoh]
to lower, let down, lay down; to depose; to purge; to force down, subdue, put down; to sink (a boat); to reduce, demote; to set up / fix / establish (e.g. a boundary marker)
-
បញ្ចុះ
( v )
[bɑɲcoh]
to wolf down (food)
-
បញ្ចុះ
( v )
[bɑɲcoh]
to humiliate, demean, degrade