Khmer Dictionary: បញ្ចេញ
Chuon Nath's Khmer-Khmer Dictionary
-
បញ្ចេញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យចេញ : បញ្ចេញវាចា, បញ្ចេញបែប, បញ្ចេញហ្វូងគោពីក្នុងក្រោល ។ និយាយពន្លើស : និយាយបញ្ចេញ ។
- បញ្ចេញបញ្ចូល និយាយបញ្ចេញខ្លះបញ្ចូលខ្លះ គឺនិយាយបំផ្លើសពន្លើស ដោយបញ្ចូលបន្ថែមខ្លះ ។
- បញ្ចេញប្រាជ្ញ បញ្ចេញបែបបទ ឬការចេះដឹងរបស់អ្នកប្រាជ្ញ ។ បញ្ចេញយោបល់ សម្ដែង ឬហុចយោបល់របស់ខ្លួន ។
- បញ្ចេញស្នាដៃ បង្ហាញអ្វីៗ ដែលជាស្នាដៃរបស់ខ្លួន ។ល។
Headley's Khmer-English Dictionary
-
បញ្ចេញ
( v )
[bɑɲcəɲ]
to send / drive out, expel; to release, let go out; to issue, emit (e.g. a sound, rays, beams of light); to publish; to bring out
Eg. ... ដែលសូមមិនបញ្ចេញឈ្មោះ: who wishes to remain anonymous. -
បញ្ចេញ
( v )
[bɑɲcəɲ]
to express (an opinion); to show off; to enlarge, develop; to increase; to exaggerate