Khmer Dictionary: បញ្ចេរ
Chuon Nath's Khmer-Khmer Dictionary
-
បញ្ចេរ
( កិ.កិរិយាសព្ទ )
កាន់ខ្សែដឹកចេញឲ្យដើរមុន : បញ្ចេរគោ ។ ធ្វើឧបកិច្ចឲ្យចេញទៅកាន់ទីឯទៀត ដោយយកអង្ករជាដើមគ្រវាស ពោលពាក្យថា មួយ ពីរ បី... ចេរទៅ ! (ប្រើក្នុងបែបសែនព្រេនឬអបទេស) ។ ព. ប្រ. និយាយពន្យល់ចង្អុលឲ្យចៀសទៅរកអ្នកដទៃ ឬឲ្យទៅកាន់ទីឯទៀត : បញ្ចេរឲ្យទៅរកគេឯទៀត ។
Headley's Khmer-English Dictionary
-
បញ្ចេរ
( v )
[bɑɲcee]
to lead (by a rope); to guide an animal such as an ox by pulling on reins which pass through its nose.
-
បញ្ចេរ
[bɑɲcee]
to conduct (a ceremony)
-
បញ្ចេរ
( v )
[bɑɲcee]
to exorcise, drive out / chase away evil spirits or bad luck by throwing rice grains
-
បញ្ចេរ
( v )
[bɑɲcee]
to explain something to someone so that he / she will go away.