Khmer Dictionary: បដិសម្ភិទា
Chuon Nath's Khmer-Khmer Dictionary
-
បដិសម្ភិទា
( ន.នាមសព្ទ )
[ប៉ៈដិសាំភិទា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រតិ--) ការបែកប្រាជ្ញាយល់ច្បាស់, ប្រាជ្ញាដែលបែកអាចយល់ធ្លុះធ្លាយឥតទើសទាក់, ប្រាជ្ញាដែលភ្លឺស្វាងអាចពិចារណាយល់ជាក់ប្រាកដភ្លាមៗ នូវហេតុផលនៃកិច្ចការទាំងពួង : កាលដែលព្រះពុទ្ធទ្រង់សម្ដែងធម៌នោះចប់ហើយ ភិក្ខុទាំងឡាយក៏បានសម្រេចអរហន្តផល ព្រមទាំងបដិសម្ភិទាផង ។
- បដិសម្ភិទា មាន ៤យ៉ាងគឺ ១-អត្ថប្បដិសម្ភិទា ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងអត្ថ; ២-ធម្មប្បដិសម្ភិទា ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌ ៣-និរុត្តិប្បដិសម្ភិទា ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងនិរុត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និរុត្តិ ទៀតផង); ៤-បដិភាណប្បដិសម្ភិទា ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងបដិភាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បដិភាណ ទៀតផង) ។
Headley's Khmer-English Dictionary
-
បដិសម្ភិទា
( n )
[paʔdeʔsampʰiʔtie]
intelligence, acumen; ភាតិសាមបហិដ្អា Patisambhidā (the twelfth book of the Khuddaka Nikaya, part of the Buddhist canon)