Khmer Dictionary: បឋម
Chuon Nath's Khmer-Khmer Dictionary
-
បឋម
[ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រថម) ដំបូង, មុន, មុនគេ, ទី១ : គ្រាជាបឋម ។ ពាក្យនេះច្រើនប្រើជាបទសមាសរួមភ្ជាប់ជាមួយនឹងសព្ទដទៃ ដូចជាបឋមកប្ប (ប៉ៈឋំម៉ៈក័ប) ឬ ប្រថមកល្ប (ប្រៈថំម៉ៈក័ល) ន. (បា. ឬ សំ.) កប្ប ឬកល្បដំបូង គឺសម័យដែលទើបនឹងកទឹកកដីជាដំបូង ដែលមានជាប់ដរាបមកដល់សព្វថ្ងៃនេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កប្ប និង កល្ប ផង) ។
- បឋមជ្ឈាន (ប៉ៈឋៈម័ចឈាន) ន. (បា.; សំ. ប្រថមធ្យាន) ឈាន ឬធ្យានទី១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
- បឋមពុទ្ធវចនៈ (ប៉ៈឋៈម៉ៈពុត-ធៈវៈចៈន៉ៈ) ន. (បា.) ពុទ្ធវចនៈ ដែលទ្រង់ត្រាស់បន្លឺជាដំបូងបំផុតក្នុងកាលដែលព្រះពុទ្ធទ្រង់ទើបបានត្រាស់ថ្មីៗ ។
- បឋមយាម (ប៉ៈឋំម៉ៈយាម) ន. (បា.) យាមទី១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាម២ ន. ផង) ។
- បឋមវ័យ (ប៉ៈឋំម៉ៈវៃ) ន. (បា.--វយ) វ័យទី១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័យ ទៀតផង) ។
- បឋមសង្គាយនា (ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំម៉ៈសង់គា យៈនា) ន. (បា. ច្រើនប្រើជា បឋមសង្គីតិ) ការប្រជុំផ្ទៀងរួបរួមធម្មវិន័យព្រះពុទ្ធសាសនាជាដំបូងបំផុត ក្នុងកាលដែលព្រះសក្យមុនីសម្ពុទ្ធ ត្រង់ចូលបរិនិព្វានទៅបាន ៨៩ ថ្ងៃ...។
- បឋមសម្ពោធិ (ប៉ៈឋៈម៉ៈស័មពោធិ ឬ--ពោត) ន. (បា.) ការទើបបានត្រាស់នៃព្រះពុទ្ធសព្វញ្ញុពុទ្ធ ។
- បឋមហេតុ (ប៉ៈឋំម៉ៈហែត) ន. (បា. បឋម + ហេតុ) ហេតុដំបូង គឺហេតុដែលក ឬផ្ដើមជាដំបូង ។ល។
Headley's Khmer-English Dictionary
-
បឋម
( adj )
[paʔtʰɑm, paʔtʰam, paʔtʰaʔmaʔ]
to be first, primary, initial; elementary
-
បឋមាសាឍ
( n )
[paʔtʰaʔmaasaat]
Paṭhamāsāḍha (name given to the first of two lunar months which replace the month of អាសាឍ in a lunar leap year; the second month is called ទុតិយាសាឍ)
See: បុព្វាសាឍ