Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បណ្ឌុ​កម្ពល​សិលា

Chuon Nath's Khmer-Khmer Dictionary
  1. បណ្ឌុ​កម្ពល​សិលា ( ន.នាមសព្ទ ) [ប័ន-ឌុក័ម-ពៈលៈសិល៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បាណ្ឌុ​កម្ពល​ឝិលា) ថ្ម​មាន​សម្បុរ​ដូច​សំពត់​កម្ពល​លឿង​ទុំ; ជា​ឈ្មោះ​ថ្ម​ទិព្វ​ជា​អាសនៈ​នៃ​ព្រះ​ឥន្ទ​នា​ឋាន​ត្រ័យត្រិង្ស​សួគ៌ ។ មាន​តំណាល​ក្នុង​គម្ពីរ​ខាង​ពុទ្ធ​សាសនា​ថា កាល​បើ​ព្រះ​ឥន្ទ​ត្រូវ​ការ​គង់​កំសាន្ត​មួយ​ដង​មួយ​កាល​លើ​ផ្ទៃ​ថ្ម​ទិព្វ​នេះ ផ្ទៃ​នៃ​សិលាសនៈ​នេះ​ទ្រុឌ​ផត​ចុះ​ត្រឹម​ពាក់​កណ្ដាល​ព្រះ​កាយ, កាល​ព្រះ​ឥន្ទ​ទ្រង់​ក្រោក​ពី​ទី​នេះ ផ្ទៃ​នៃ​អាសនៈ​នេះ ក៏​ប៉ោង​រាប​ស្មើ​ដូច​ប្រក្រតី​ឡើង​វិញ; កាល​បើ​មាន​ហេតុ​អ្វី​មួយ​ប្លែក​គួរ​ឲ្យ​ព្រះ​ឥន្ទ​រំពឹង​មើល, ផ្ទៃ​នៃ​សិលាសនៈ​ទិព្វ​នេះ ក៏​រឹង​ក្ដៅ​ឧណ្ហ​ៗ​ខុស​ពី​កាល​សព្វ​ដង​ដែល​ឥត​ហេតុ, ព្រះ​ឥន្ទ​ក៏​រំពឹង​ភ្លាម​រក​ហេតុ​ប្លែក​នេះ, លុះ​ជ្រាប​ហើយ ក៏​ស្ដេច​យាង​ចុះ​ពី​ឋាន​ត្រ័យត្រិង្ស​ភ្លាម​មក​កាន់​ឋាន​មនុស្ស​ឆ្ពោះ​ត្រង់​ទី​ដែល​ព្រះ​អង្គ​ត្រូវ​បំពេញ​ករណី​កិច្ច​នោះ; ឬ​ជួន​កាល​ទ្រង់​មាន​ព្រះ​បញ្ជា​ឲ្យ​វិស្សកម្ម​ទេវ​បុត្រ ចុះ​មក​បំពេញ​កិច្ច​ជា​តំណាង​ព្រះ​អង្គ...។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar