Khmer Dictionary: បរមិន្ទ
Chuon Nath's Khmer-Khmer Dictionary
-
បរមិន្ទ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ប៉ៈរ៉ៈមិន ឬ ប៉ៈរ៉ៈមេន ]
or បរមេន្រ្ទ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បរម + ឥន្ទ > បរមិន្ទ; បរម + ឥន្ទ្រ > បរមេន្ទ្រ) ដែលជាធំក្រៃលែង; អ្នកដែលជាធំក្រៃលែងជាងពួកមនុស្ស (ក្សត្រិយ៍ទ្រង់រាជ្យ) : បពិត្រព្រះបរមិន្ទ នរិន្ទនរបតី ស្រីសម្មតិទេព ក្សត្រថ្លៃប្រសើរអើយ... (ពាក្យទេសនាប្រែរយជាពាក្យកម្រងកែវក្នុងសម័យបុរាណ មានសាស្ត្រាមហាជាតក៍ជាដើម) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូមព្រះបរមិន្ទនរាធិបតិន្ទ ទ្រង់ព្រះមេត្តា ប្រទានឱកាស ឲ្យរាស្រ្តប្រជា ចូលគាល់ក្សត្រា នាគ្រាឥឡូវ ។
Headley's Khmer-English Dictionary
-
បរមិន្ទ
( adj )
[paʔraʔmin]
to be supreme, the greatest.
-
បរមិន្ទ
( n )
[paʔraʔmin]
one who is greater than all; a king