Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បាយ

Chuon Nath's Khmer-Khmer Dictionary
  1. បាយ ( ន.នាមសព្ទ )
    ភោជនាហារ​ដែល​ចម្អិន​ដោយ​អង្ករ​ស្ងោរ​រំងាស់​ហើយ​សម្រិត ឬ​សង្កត់​យក​ទឹក​ចេញ​រួច​ផ្ងំ​ឲ្យ​ងំ : បាយ​ខ្សាយ, បាយ​ដំណើប ។ បរិភោគ​បាយ, ពីសា​បាយ, ហូប​បាយ, ទទួល​ទាន​បាយ, អាស្រ័យ​បាយ, ស៊ី​បាយ ជា​ពាក្យ​ហៅ​ដោយ​សរុប​រួម​ការ​បរិភោគ​ភោជនាហារ​មាន​បាយ​ជាដើម ក្នុង​វេលា​មួយ​តាម​ពេល​កំណត់ ។
    - ដាំ​បាយ គឺ​ចម្អិន​បាយ : ដាំ​បាយ ត្រូវ​ដាក់​អង្ករ​និង​ទឹក​លៃ​ស្មាន​ឲ្យ​ល្មម កុំ​ផាត់​ទឹក​បាយ​ចោល​ព្រោះ​ការ​ផាត់​បាយ​នាំ​ឲ្យ​បាយ​មាន​ឱជារស​ខ្សោយ (ពាក្យ​ទំនើប​ថា នាំ​ឲ្យ​ខូច​វីតាមីន) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វីតាមីន ទៀត​ផង ។ បាយ នេះ​ជា ន. ប៉ុន្តែ​ខ្មែរ​យើង​ប្រើ​ក្នុង​អត្ថន័យ​សាមញ្ញ​ជា កិ. ថា បរិភោគ, ស៊ី ដោយ​រួបរួម​ជា​ការ​បរិភោគ​ភោជនាហារ​ក្នុង​ពេល, ច្រើន​និយាយ​ដោយ​ខ្លី​ថា : អ្នក​ទាំងអស់​គ្នា បាយ​ហើយ​ឬ​នៅ ? ទៅ​បាយ​ឯណា ?; ម៍​បាយ​ជាមួយ​គ្នា ! ។ល។
Headley's Khmer-English Dictionary
  1. បាយ ( n ) [baay]
    cooked rice; food, meal.
  2. បាយ ( v ) [baay]
    to eat
    Eg. លោកអញ្ជើញបាយហើយឬនៅ​?: Have you eaten yet?
  3. បាយាស ( n ) [baayaah]
    food containing milk; kind of Indian food consisting of a mixture of rice, milk, and spices
  4. បាយ័ន ( n ) [baayoan]
    Bayon (name of a monument at Angkor Thom)


Prohok Solutions @2017 : Learn Khmer | Khmer Calendar