Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បៃសាចី

Chuon Nath's Khmer-Khmer Dictionary
  1. បៃសាចី ( ន.នាមសព្ទ ) [ប៉ៃ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បៃឝាចី Paiçacī) សម្ដី​បិសាច ឬ​សម្ដី​ខ្មោច ។ ជា​ឈ្មោះ​សម្ដី ប្រាក្រឹត មួយ​ប្រភេទ​ក្នុង​ប្រទេស​ឥណ្ឌា សម្រាប់​ពួក​របាំ​និយាយ​នៅ​ពេល​លេង​ល្ខោន​ដែល​ទាក់ទង​ដោយ​រឿង​បិសាច ។ ខ្មែរ​យើង​មិន​ធ្លាប់​ប្រើ​ពាក្យ បៃសាចី នេះ​ទេ, ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​អ្នក​ប្រទេស​ឥណ្ឌា, យើង​មាន​សម្ដី​បែប​នោះ​ដែរ ហៅ​ថា សព្ទ​អារក្ស ឬ សម្ដី​មេមត់, ដូច​ជា ចេក​ទុំ មេមត់​ហៅ កន្ទន់​បាក់​ក ឬ មហា​ត្រសោល; ប្រាក់​រៀល​ថា កំប៉ាង; គោ​ថា កញ្ច្រង់; សិស្ស​របស់​មេមត់​ថា កូន​ចាប, បើ​កូន​នៅ​ក្នុង​ផ្ទៃ​មិន​ទាន់​សម្រាល​ថា ពង​ចាប ឬ ផ្កា​ឈូក; ស្រី​អ្នក​បក​ប្រែ​សម្ដី​អារក្ស​ថា, ស្នំ; ស្រា​ថា អាការ​សាហាវ ជាដើម (មើល​ក្នុង​ពាក្យ ប្រាក្រឹត ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. បៃសាចី ( n ) [pay saacəy]
    jargon spoken by actors impersonating demons


Prohok Solutions @2017 : Learn Khmer | Khmer Calendar