Khmer Dictionary: ប្ដូរ
Chuon Nath's Khmer-Khmer Dictionary
-
ប្ដូរ
( កិ.កិរិយាសព្ទ )
[ជើង ដ]
ផ្លាស់ពីមួយទៅមួយ, ផ្លាស់យកមួយមកឲ្យមួយទៅ, ផ្លាស់ពីនេះដាក់ទៅនោះ, ដូរ ។
- ប្ដូរជីវិត ប្រថុយស្លាប់ជួស ។
- ប្ដូរដងប្ដូរផ្លែ (ព. ប្រ.) ហ៊ានតស៊ូឥតញញើត ។
- ប្ដូរផ្ដាច់ ឬ - ផ្ដាច់ប្ដូរ ដាច់ចិត្តប្រថុយស្លាប់រស់ជាមួយគ្នា ។
- ប្ដូរស្លាប់ប្ដូររស់ ហ៊ានប្ដូរជីវិតឲ្យស្លាប់ខ្លួនទុកគេឲ្យរស់ ឬស៊ូស្លាប់រស់ផងគ្នា ។ល។
Headley's Khmer-English Dictionary