Khmer Dictionary: ប្រជា
Chuon Nath's Khmer-Khmer Dictionary
-
ប្រជា
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បជា) ពពួកសត្វ, ពពួកជន ។
- ប្រជាករ ឬ - ប្រជាជន (--ជន់) ពួកជនចំណុះប្រទេស ។
- ប្រជាជាតិ ជាតិនៃមនុស្សដែលមានវង្សត្រកូលនិងភាសាជាមួយគ្នា ។
- ប្រជាធិបតី (ប៉ៈដី) អធិបតីរបស់ប្រជា (ព្រះរាជា) ។
- ប្រជាធិបតេយ្យ (--ប៉ៈតៃ) ភាពនៃប្រទេសដែលមានប្រជារាស្ត្រជាអធិបតី គឺប្រទេសឬរដ្ឋបាលដែលមានប្រជាជនជាធំ ក្នុងការរើសតំណាងរបស់ខ្លួន ឲ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស,...។
- ប្រជានិករ ពួកប្រជារាស្ត្រ, ពួកមនុស្ស ។
- ប្រជាពលរដ្ឋ ពលរដ្ឋគឺប្រជាជន ឬប្រជាជនដែលជាពលរដ្ឋ ។
- ប្រជាភិថុតិ (--ភិថុត) ការបញ្ជោរឬការបញ្ចើចលើកជើងប្រជារាស្ត្រ ។
- ប្រជាភិបាល អ្នកគ្រប់គ្រងរក្សាប្រជាជន (ព្រះរាជា) ។
- ប្រជាភិវឌ្ឍន៍ ការលូតលាស់ដុះដាលរបស់ប្រជារាស្ត្រ; ការបណ្ដុះបណ្ដាលមនុស្ស, សត្វ ត្រង់តំបន់ដែលមិនធ្លាប់មានក្នុងកាលមុនឲ្យកើតមានឡើង, ឲ្យបានរីកចម្រើនឡើងជាលំដាប់ ។
- ប្រជាមតិ (--មៈតិ) មតិឬយោបល់ប្រជារាស្ត្រ ។
- ប្រជាមានិត គុ. ដែលប្រជាជនចូលចិត្តស្រឡាញ់រាប់អាន; ដែលទាក់ទងដល់ប្រជារាស្ត្រ, ដែលមានផលប្រយោជន៍ដល់បណ្ដាជនទួទៅ : រដ្ឋាភិបាលប្រជាមានិត ។
- ប្រជារាស្ត្រ ឬ
- រាស្ត្រប្រជា ពួកជនចំណុះដែន ។ល។
Headley's Khmer-English Dictionary
-
ប្រជា
( n ) [prɑcie]
people, population; humanity, human being(s), mankind; crowd; race, nation
-
ប្រជាន់
( adv ) [prɑcoan]
closely following, right on someone's heels.
-
ប្រជាន់
( v ) [prɑcoan]
to walk too close behind someone
-
ប្រជាប់
( v ) [prɑcoap]
to follow someone closely, walk keeping close together.
-
ប្រជាប់
( adj ) [prɑcoap]
to be stuck together.
-
ប្រជាប់
( adv ) [prɑcoap]
close together