Khmer Dictionary: ប្រតិដ្ឋ
Chuon Nath's Khmer-Khmer Dictionary
-
ប្រតិដ្ឋ
( កិ.កិរិយាសព្ទ )
[ប្រតិដ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បតិដ្ឋ; ប្រតិឞ្ឋ “ឋិតនៅនឹង, តាំងនៅស៊ប់, តាំងនៅជាប់លាប់; ឈរស៊ប់,...”) ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា បង្កើតឲ្យមានឡើងតាមយោបល់របស់ខ្លួន ដោយប្រដូចទៅនឹងនេះនឹងនោះខុសសោះក៏មាន ត្រូវដែរក៏មាន : កុំអាលជឿពេក ព្រោះអ្នកនិយាយចេះតែប្រតិដ្ឋថាៗទៅទេ ។ ប្រើជា គុ. ក៏បាន : រឿងប្រតិដ្ឋ, ពាក្យប្រតិដ្ឋ រឿងឬពាក្យដែលគេប្រតិដ្ឋឲ្យមានឡើង : សាស្ត្រាល្បែងថ្លែងរឿងក្រៅពីជាតកមែនទែន, ដូចជារឿងលក្សណវង្ស, រឿងស័ង្ខសិល្ប៍ជ័យ, រឿងសព្វសិទ្ធ, រឿងជិនវង្ស ... សុទ្ធតែជារឿងប្រតិដ្ឋ ដូចគ្នានឹងរឿងប្រលោមលោកដទៃទៀត ដែលជារឿងប្រតិដ្ឋនោះដែរ ។ ពាក្យថា រូបយាយចាស់រវៃអំបោះនៅក្នុងវង់ព្រះចន្ទ្រ ជាសម្ដីប្រតិដ្ឋប្រាប់ក្មេងតូចៗដែលវាសួរ, ឯតាមការណ៍ពិត គឺជារូបទន្សាយ (ពោធិសត្វ) ដែលមានចែងក្នុងគម្ពីរជាតក (ខាងពុទ្ធនិយម) ។ល។ តាមទម្លាប់និយាយថា ប្រឌិត ឬធ្លាប់សរសេរ ប្រឌិដ្ឋ ក៏មាន, គួរសរសេរ ប្រតិដ្ឋ វិញត្រឹមត្រង់តាម សំ. និង បា. លាយចម្រុះគ្នា, ត្រូវការអាន ប្រដិត, ឬថា ប្រឌិត តាមទម្លាប់ក៏សឹងតែបាន, ដូចជាសរសេរ អតិត ឬ អតីត ធ្លាប់អានថា អឌិត នោះដែរ ដ្បិតការអានខុសពីសរសេរនេះ រាប់ថាជា អញ្ញត្រសព្ទ ក្នុងអក្សរសាស្ត្រ ដូចជា អញ, អ្នក, នេះ, នោះ អានថា អាញ់, នាក់, និះ, នុះ... ដូច្នោះដែរ ។ល។
Headley's Khmer-English Dictionary
-
ប្រតិដ្ឋ
( n )
[prɑdət]
allusion; hidden meaning; hint; fiction
-
ប្រតិដ្ឋ
( v )
[prɑdət]
to create (from one's imagination), compose, invent; to write (fiction).
-
ប្រតិដ្ឋ
( adj )
[prɑdət]
to be fictitious.