Khmer Dictionary: ប្រមុខ
Chuon Nath's Khmer-Khmer Dictionary
-
ប្រមុខ
( គុ.គុនសព្ទ )
[--មុក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បមុខ) ដែលជាប្រធាន, ជាធំបំផុត, ចម្បង; ដែលប្រសើរក្រៃលែង; ដែលជាឯក, ជាទី ១ ។ ន. ជនជាប្រធាន, ជាធំបំផុត, ... : ព្រះរាជាជាប្រមុខនៃមនុស្សទាំងឡាយ (ក្នុងប្រទេសរបស់ព្រះអង្គ), សមុទ្រជាប្រមុខនៃនទីទាំងឡាយ, ព្រះចន្ទ្រជាប្រមុខនៃផ្កាយទាំងឡាយ, ព្រះអាទិត្យជាប្រមុខនៃកម្ដៅទាំងឡាយ, ព្រះភិក្ខុសង្ឃជាប្រមុខនៃជនទាំងឡាយអ្នកត្រូវការធ្វើបុណ្យ គឺព្រះភិក្ខុសង្ឃពុទ្ធសាវ័ក ជាប្រមុខនៃស្មូមទាំងឡាយ (កេណិយានុមោទនាជាពុទ្ធភាសិតក្នុងបិដក) ។
Headley's Khmer-English Dictionary
-
ប្រមុខ
( n )
[prɑmuk]
chief, head, leader, chairman.
-
ប្រមុខ
( adj )
[prɑmuk]
to be first of all; main, principle, chief
-
ប្រមុខ្យ
See: ប្រមុខ , បាមោក្ខ